Matthew 17

សិរីរុងរឿងរបស់ព្រះយេស៊ូ

1ប្រាំមួយថ្ងៃក្រោយមក​ព្រះ​យេស៊ូនាំ​លោក​ពេត្រុស​លោក​យ៉ាកុបនិង​លោក​យ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេឡើងលើភ្នំមួយខ្ពស់ 2ហើយព្រះអង្គ​ទៅជា​មានរូបរាងប្លែកនៅចំពោះមុខពួកគេ​ព្រះ​ភក្ដ្រ
«ព្រះភក្ដ្រ» ជារាជសព្ទប្រើសម្រាប់ហៅ «មុខ»។ មាន​នៅ​ក្នុង ១៧:១៤ ដែរ។​
​របស់​ព្រះអង្គភ្លឺចាំងចែងដូចជាថ្ងៃអាវ​របស់​ព្រះអង្គប្រែជាដូចជាពន្លឺ
3ហើយមើល៍​លោក​ម៉ូសេនិង​លោក​អេលីយ៉ា​បាន​លេចមក​ឲ្យ​ពួកគេឃើញ​ទាំង​កំពុង​និយាយជាមួយព្រះអង្គ​ផង 4លោកពេត្រុសទូល​ព្រះ​យេស៊ូថា៖ ​«ព្រះអម្ចាស់អើយ! ​ជាការល្អណាស់​ដែល​យើង​បាន​នៅទីនេះប្រសិនបើ​ព្រះអង្គ​ព្រម​ខ្ញុំ​នឹង​ធ្វើរោងបីនៅទីនេះមួយ​សម្រាប់​ព្រះអង្គមួយ​សម្រាប់​លោក​ម៉ូសេនិងមួយទៀត​សម្រាប់​លោក​អេលីយ៉ា» 5កាលលោក​ពេត្រុស​កំពុង​និយាយនៅឡើយនោះ​ក៏​មាន​ពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេហើយ​មាន​សំឡេងនិយាយចេញពីពពកមកថា៖ ​«នេះជាបុត្រ​ជា​ទីស្រលាញ់​របស់​យើង​យើង​ពេញចិត្តនឹងព្រះអង្គណាស់​ចូរ​ស្ដាប់ព្រះអង្គចុះ» 6ពេលពួក​សិស្សស្ដាប់ឮ​គេ​ក៏ក្រាបផ្កាប់មុខ​ទាំង​ភ័យខ្លាចជាខ្លាំង 7ព្រះយេស៊ូក៏ចូលទៅជិតនិង​បាន​ពាល់គេ​ដោយ​មានបន្ទូលថា៖ ​«ចូរ​ក្រោកឡើងកុំខ្លាចអី» 8កាលពួកគេ​ងើយភ្នែកឡើងនោះមិនឃើញ​អ្នកណា​សោះក្រៅពី​ព្រះ​យេស៊ូប៉ុណ្ណោះ 9ពេល​ពួកគេ​កំពុង​ចុះពីភ្នំមកវិញ​ព្រះ​យេស៊ូមានបន្ទូលបង្គាប់ពួកគេថា៖ ​«កុំប្រាប់​អ្នកណា​អំពីហេតុការណ៍​ដែល​អ្នករាល់គ្នា​បាន​ឃើញ​នេះ​ឲ្យសោះរហូតដល់កូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង ១៧:៩,១២,២២។​
រស់ពីស្លាប់ឡើងវិញ»។
10ពួកសិស្សទូលសួរព្រះអង្គថា៖ ​«ចុះហេតុអ្វីបានជា​ពួក​គ្រូវិន័យនិយាយថា​លោក​អេលីយ៉ាចាំបាច់​ត្រូវ​មកមុនដូច្នេះ 11ព្រះអង្គមានបន្ទូលឆ្លើយថា៖ ​«លោក​អេលីយ៉ាមកមែនដើម្បីស្ដារ​អ្វីៗ​ទាំងអស់ឡើងវិញ 12តែខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​លោក​អេលីយ៉ា​បាន​មករួចហើយប៉ុន្ដែ​ពួកគេ​មិន​បាន​ទទួលស្គាល់លោកទេបែរជាប្រព្រឹត្តចំពោះលោកតាមអំពើចិត្តគ្រប់បែបយ៉ាង​ហើយ​កូនមនុស្សនឹង​ត្រូវ​ពួកគេធ្វើទុក្ខយ៉ាងដូច្នោះដែរ»។ 13ពួកសិស្សយល់ថា​ព្រះអង្គ​កំពុង​មានបន្ទូលប្រាប់ពួកគេអំពី​លោក​យ៉ូហាន
«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។
អ្នកធ្វើពិធីជ្រមុជទឹក

ព្រះយេស៊ូបណ្ដេញអារក្សចេញពីក្មេងប្រុស

14កាល​បាន​មកដល់បណ្ដាជនហើយ​នោះ​បុរសម្នាក់​បាន​មកលុតជង្គង់​នៅពីមុខ​ព្រះអង្គ 15ទូលថា៖ ​«លោកម្ចាស់អើយ! ​សូម​មេត្ដា​ដល់​កូនប្រុសខ្ញុំផងព្រោះ​វា​ឆ្កួតជ្រូករងទុក្ខខ្លាំងណាស់ហើយ​វា​ចេះតែដួលទៅក្នុងភ្លើងនិងក្នុងទឹក​ជា​ញឹកញាប់ 16ខ្ញុំបាន​នាំវាមក​រក​ពួក​សិស្ស​របស់​លោក​ដែរ​តែ​ពួកគេ​មិនអាចប្រោសវាឲ្យជាបានទេ»។ 17ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ ​«ជំនាន់មនុស្សគ្មានជំនឿនិង​មាន​ចិត្ដវៀចអើយ! ​តើ​ឲ្យ​ខ្ញុំ​នៅជាមួយអ្នករាល់គ្នាដល់ពេលណា? ​តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នាដល់ពេលណា? ​ចូរ​នាំក្មេងនោះមក​ឯ​ខ្ញុំនៅទីនេះ»។ 18ព្រះយេស៊ូ​បាន​បន្ទោសអារក្សហើយវាក៏ចេញពីក្មេងនោះក្មេងនោះក៏​បាន​ជាសះស្បើយចាប់តាំងពីពេលនោះមក 19បន្ទាប់មកពួក​សិស្ស​បាន​ចូលមកជិត​ព្រះ​យេស៊ូដោយឡែក​ទូល​សួរថា៖ ​«ហេតុអ្វីបានជាយើងមិនអាចបណ្ដេញ​អារក្ស​នោះបានដូច្នេះ 20ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«មកពីអ្នករាល់គ្នា​មាន​ជំនឿតិចដ្បិត​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាបើ​អ្នករាល់គ្នា​មានជំនឿប៉ុនគ្រាប់មូតា
«គ្រាប់មូតា» ជា​គ្រាប់​ធញ្ញជាតិ​មួយ​ប្រភេទ​មាន​ទំហំ​ប៉ុន​គ្រាប់​ខ្សាច់​។​
​មួយ​គ្រាប់​ហើយ​និយាយ​ទៅកាន់​ភ្នំនេះថា​ចូរ​រើចេញពីទីនោះ​វា​នឹង​ត្រូវ​រើចេញហើយគ្មាន​អ្វី​ដែល​អ្នករាល់គ្នាធ្វើ​មិន​កើតឡើយ
21ប៉ុន្ដែអារក្ស​ប្រភេទ​នេះ​មិន​ងាយ​បណ្ដេញចេញ​ទេ​លើកលែងតែ​អធិស្ឋាន​និង​តមអាហារ»
[ប៉ុន្ដែ​ អារក្ស​...តម​អាហារ​]​ នៅ​ក្នុង​ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ខ​នេះ​ទេ​។​

ព្រះយេស៊ូប្រាប់ម្ដងទៀតអំពីការសោយទិវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

22កាល​ពួកគេមកជុំគ្នានៅ​ស្រុក​កាលីឡេ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«កូនមនុស្សនឹង​ត្រូវគេ​ប្រគល់ទៅក្នុងដៃ​របស់​មនុស្ស 23គេនឹង​សម្លាប់លោកប៉ុន្ដែ​លោក​នឹង​រស់ឡើងវិញនៅថ្ងៃទីបី» ​ពេល​ពួកគេ​ឮដូច្នេះ​ក៏ព្រួយចិត្ដជាខ្លាំង

ព្រះយេស៊ូបង់ពន្ធព្រះវិហារ

24កាល​ពួកគេមកដល់​ក្រុង​កាពើណិម​នោះ​មាន​ម្នាក់​ជា​អ្នកទារ​ពន្ធ
«ដ្រាក់ម៉ា»​ ជា​កាក់​របស់​ក្រេក​ មួយ​ដ្រាក់ម៉ា​ស្មើ​នឹង​មួយ​ឌេណារី​។​
​ចំនួន​ពីរដ្រាក់ម៉ា​សម្រាប់​ព្រះវិហារ​បាន​ចូលមកជិត​លោក​ពេត្រុសសួរថា៖ ​«តើ​គ្រូ​របស់​ពួកអ្នកមិនបង់ពន្ធព្រះវិហារទេ
25លោកពេត្រុស​ក៏​តបថា៖ ​«បាទ» ​ហើយ​កាល​មកដល់ក្នុងផ្ទះ​វិញ​ព្រះ​យេស៊ូមានបន្ទូលជាមុន​ទៅ​គាត់​ថា៖ ​«ស៊ីម៉ូនអើយ! ​អ្នកយល់យ៉ាងដូចម្ដេច​តើ​ស្ដេចនៅផែនដី​នេះ​ទារពន្ធដារសួយអាករពីនរណា? ​ពីកូន​របស់​ខ្លួនពីអ្នកដទៃ 26គាត់ទូល​តបវិញថា៖ ​«ពីអ្នកដទៃ» ​ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់ថា៖ ​«ដូច្នេះកូន​ស្ដេច​មិនបាច់​បង់ពន្ធ​ទេ 27ប៉ុន្ដែដើម្បីកុំ​ឲ្យ​គេទាស់ចិត្ដ​ចូរ​ទៅបឹង​ហើយ​បោះសន្ទូចចុះរួចយកត្រី​ដែល​ជាប់​សន្ទូច​មុនគេបើកមាត់វា​នោះ​អ្នក​នឹង​ឃើញកាក់មួយ​ចូរ​យក​កាក់​នោះបង់​ពន្ធ​ឲ្យ​គេសម្រាប់ខ្ញុំនិងអ្នកចុះ» ​។​
Copyright information for KhmKCB